Header Ads

ខួបកំណើត យុគ ចិន្តា យប់មិញអ្នកសិល្បៈចូលរួម សប្បាយមួយអស់ដៃ! (មានវីដេអូ)

ភ្នំពេញ៖ ថ្វីត្បិតតែបានប្រឡូកនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែពិធីការិនីល្បីល្បាញអ្នកនាង យុគ ចិន្តា នៅតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រទូទៅ។ យ៉ាងណាមិញ កាលពីយប់មិញនេះ អ្នកនាង យុគ ចិន្តា ក៏បានធ្វើពិធីជប់លៀងថ្ងៃខួបកំណើតរបស់ខ្លួន យ៉ាងសប្បាយរីករាយ ដោយមានការចូលរួមអបអរសាទរពីសំណាក់តារាប្រុសស្រីល្បីៗ ជាច្រើនរូបផងដែរ។ ជាក់ស្តែង គេឃើញពិធីការិនី យុគ ចិន្តា បានទទួលនូវបាច់ផ្កាដ៏ស្រស់ស្អាតយ៉ាងធំៗទៀតផង ព្រមជាមួយនឹងកាដូជារបស់វត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃជាយ៉ាងច្រើនទៀត ពីមិត្តសម្លាញ់របស់ខ្លួន។ ទន្ទឹមនឹងនេះ ពិធីជប់លៀងថ្ងៃខួបកំណើតរបស់ពិធីការិនី យុគ ចិន្តា យប់មិញអ្នកសិល្បៈដែលបានចូលរួម ក៏បាននាំគ្នាសប្បាយរីករាយ មួយអស់ដៃតែម្តង និងថែមទាំងមានការ Surprise ខួបកំណើតឱ្យអ្នកនាង យុគ ចិន្តា យ៉ាងរំភើបចិត្តផងដែរ។ ឃើញហើយពិតជាសប្បាយជំនួស ជាមួយម្ចាស់ថ្ងៃកំណើត ដោយមានមិត្តភក្តិល្អៗជាច្រើននាក់មកកម្សាន្តរួមគ្នា នៅថ្ងៃដ៏ពិសេសបែបនេះ៕ ទស្សនាវីដេអូ និងរូបភាពខាងក្រោមដោយមេត្រី៖
ចូលរួមខួបកំណើត យុគ ចិន្តា
តារាៗចូលរួមខួបកំណើត យុគ ចិន្តា
យុគ ចិន្តា ក្នុងថ្ងៃកំណើត
យុគ ចិន្តា ក្នុងថ្ងៃកំណើត
តារាៗចូលរួមខួបកំណើត យុគ ចិន្តា
តារាៗចូលរួមខួបកំណើត យុគ ចិន្តា
តារាៗចូលរួមខួបកំណើត យុគ ចិន្តា
តារាៗចូលរួមខួបកំណើត យុគ ចិន្តា
តារាៗចូលរួមខួបកំណើត យុគ ចិន្តា

សូមផ្ដល់មតិក្នុងប្រអប់ខាងក្រោម សូមអរគុណ!