Header Ads

បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៥)

ចាប់តាំងពីយប់ដែលខ្ញុំបាននិយាយជាមួយ Knight មក ពួកយើងក៏ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នាដូចជាគូសង្សារ ទៅណាមកណាជាមួយគ្នាសឹងតែគ្រប់ពេល តែក៏មិនដែលបានហាមាត់និយាយគ្នា ឬប្រាប់គ្នាថាស្រលាញ់ដែរ។ ពាក្យចាស់ពោលថាក្តីស្រលាញ់នៅត្រង់អំពើ មិនមែនស្ថិតនៅលើមាត់ទេមែនទេ? ត្រឹមតែបាននៅជិតគេខ្ញុំមានសេចក្តីណាស់ទៅហើយ។ មិនដឹងថារយៈពេលប៉ុន្មានខែហើយទេ ដែលខ្ញុំតែងតែមានទម្លាប់ទៅក្លឹបរបស់គេសឹងតែរាល់យប់ ព្រោះមនុស្សនឹក និងបារម្ភនោះអី ម្យ៉ាងខ្លាចគេបឺតឈាមមនុស្សស្រីផ្សេង ហិហិ។ តែ Knight គេក៏តែងតែចាប់អូសខ្ញុំចេញពីក្លឹប ឱ្យអង្គុយលេងចាំគេបន្ទប់ពិសេសក្រោមដី ព្រោះថាគេខឹង មិនពេញចិត្តពេលឃើញទឹកមុខស្រេកឃ្លាន និងព្រាននារីរបស់ប្រុសៗនៅក្នុងក្លឹបដែលតាមសំឡឹងមើលខ្ញុំមិនដាក់ភ្នែកនោះអី ហាហា....អូយរំភើបណាស់។ ប្រុសម្នាក់នេះចេះហួងហែង ចេះប្រច័ណ្ឌខ្លាំងណាស់តើ គួរឱ្យស្រលាញ់មែនទែន។

សូមផ្ដល់មតិក្នុងប្រអប់ខាងក្រោម សូមអរគុណ!