ទៅរកទីក្រុងដ៏ត្រជាក់ដូចទឹកកក ជាមួយនឹងថៃហ្គ័រ គ្រីស្តាល់

បន្ទាប់ពីស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បានត្រលប់មកវិញនៅក្នុងខែសីហា ឆ្នាំនេះ ដោយក្រុមហ៊ុនថៃហ្គ័រ នឹងផ្ដល់ជូននូវស្រាបៀរពេញនិយមប្រភេទថ្មី ដោយផ្ដល់ជូននូវភាពត្រជាក់ដូចទឹកកកនៅពាសពេញទីក្រុងទាំងមូល។ ស្រាបៀរដែលផ្សំឡើងពីវត្ថុធាតុដើមយ៉ាងពិសេសនេះត្រូវបានផលិត និងចំរោះនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងកម្រិត -១ អង្សារ នៅក្នុងរោងចក្រផលិតស្រាបៀរ​ដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប។ លទ្ធផលនៃការរៀបចំផលិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមក្បួនខ្នាត និងបច្ចេកវិទ្យាទំនើបនេះ គឺទទួលបាននូវផលិតផលមួយដែលយុវជនជំនាន់ថ្មី និងអ្នកនិយមពិសារស្រាបៀរសម័យទំនើបចូលចិត្តជាទីបំផុត ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីផ្សារទូទាំងប្រទេស។


ពាណិជ្ជកម្ម

សំរាប់អ្នកដំបូង ស្រាបៀរថៃហ្គ័រគ្រីស្តាល់ថ្មីនេះ ផ្ដល់ជូននូវគុណភាពដ៏ល្អប្រណីត សម្រាប់អតិថិជនដែលមិនទាន់បានដឹងអំពីប្រវត្តិស្រាបៀរនេះ ក៏សូមជម្រាបជូនថា ស្រាបៀរថៃហ្គ័រ មានដើមកំណើតពីរោងចក្រ​ផលិតស្រាបៀរ នៅតាមដងផ្លូវមួយនៅក្នុងដែនដីនៃទីក្រុងសិង្ហបុរី។ ចាប់តាំងពីពេលបង្កើតឡើងនៅក្នុងឆ្នាំ ១៩៣២ មក ស្រាបៀរថៃហ្គ័រ បានចាប់ផ្ដើមមានឈ្មោះបោះសម្លេងដ៏ល្បីល្បាញយ៉ាងខ្លាំងនៅជាង ៥០ ប្រទេសនៅក្នុងពិភពលោក ព្រមទាំងឈ្នះពានរង្វាន់អន្តរជាតិជាង ៤០ ពាន​រង្វាន់ថែមទៀតផង។

ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ ត្រូវបានផលិតតាមវិធីសាស្រ្តគួរជាទីមោទនៈ និងល្អបំផុត។ ស្រាបៀរនេះ ​ផលិត​ឡើងដោយការលាយផ្សំគ្នាទាំងពេលវេលា និងបច្ចេកវិទ្យាថ្មីៗ ដែលអាចធានាបានថា ​ស្រាបៀរនេះអាចមានលទ្ធភាពចូលរួមប្រកួតប្រជែងជាមួយនឹងផលិតផលស្រាបៀរដទៃទៀតនៅក្នុងកម្រិតពិភពលោក នៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែងទាំងអស់។ ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បានកសាង ចំណងសម្ព័ន្ធភាពពិសេសជាមួយនឹងអ្នកនិយមពិសារស្រាបៀរនៅក្នុងស្រុក ដើម្បីចូលរួមនៅក្នុងកម្មវិធីជប់លៀង ឬកម្មវិធីផ្សេងទៀតៗ។

ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បាននាំអ្នកចូលរួមកម្មវិធីជប់លៀងទាំងអស់ទៅកាន់ពិភពត្រជាក់ព្រិលទឹកកកមួយកន្លែងនៅក្នុងក្លឹបកម្សាន្តសោន Sound នៅក្នុងកម្មវិធីមួយដែលមានចំណងជើងថា “Own The Place” កាលពីថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ សម្រាប់ជាកម្មវិធីបង្ហាញផលិតផលថ្មីនៅទីនោះ ពោលគឺនៅក្នុងក្លឹបកម្សាន្តដែលពេញនិយមជាងគេសម្រាប់អតិថិជននៅក្នុងរាជធានីភ្នំពេញ និងត្រូវបានចូលរួមដោយពិធីករ វី យ៉ារ៉ូ ធ្វើឱ្យទស្សនិកជនរំភើបជាមួយនឹងការសម្តែងវីយូឡុងដ៏ ពិសេសពី Grace Tan ពេញមួយយប់។