ក្រែង​ចង់​ជួប​ផ្ទាល់! ម្ដង​នេះ​ដល់​វេន​ប្រុស​ស្អាត​ទាំង​៣ ត្រកូល “សុវត្ថិ”​ម្ដង​ហើយ

បន្ទាប់​ពី​តារា​ល្បី​ៗ​ជា​ច្រើន​ដួង បាន​​ចូល​ខ្លួន​បន្ត​បន្ទាប់​មក​អង្រួន​ឆាក​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ភេសជ្ជៈ Boostrong Music On Fire នៅ​ស្ទូឌីយោ​ភីអិនអិន​ជា​រៀង​រាល់​សប្ដាហ៍​នោះ ឥឡូវ​នេះ​មាន​ដំណឹង​ថា ដល់​វេន​ប្រុស​ស្អាត​ទាំង​៣ កូន​របស់​លោក ព្រាប សុវត្ថិ ម្ដង​ហើយ។

បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទាំង​តក់​ក្រហល់​ទេ ពួក​គេ​ទាំង​៣ នឹង​មាន​វត្តមាន​លើ​ឆាក​តន្ត្រី​របស់ ភីអិនអិន នៅ​ស្អែក​នេះ ដែល​នឹង​ធ្វើ​ឲ្យ​​ពេល​វេលា​សម្រាក​ចុង​សប្ដាហ៍​របស់​អ្នក​កាន់​តែ​អស្ចារ្យ ហ៊ោ​ទៅ​តាម​ចង្វាក់​ភ្លេង ក្រោម​សំនៀង​រួម​គ្នា​របស់​តារា​តំណក់​ឈាម​របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ទាំង​៣​រូប​។ តាម​ព័ត៌មាន

តារា​ចម្រៀង​ដ៏​​ស្រស់​សង្ហា​ទាំង​៣ ដែល​ស្ទីល​សិល្បៈ​ទាន់​សម័យ​ក្នុង​ស្រទាប់​យុវវ័យ ក៏​បាន​ត្រៀម​រួចរាល់​ជា​ស្រេច​នូវ​បទ​ចម្រៀង​ល្បី​ៗ ពីរោះ​ៗ​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​ពួក​គេ អម​ទៅ​ដោយ​ក្បាច់​រាំ​យ៉ាង​ពិសេស​ថែម​ទៀត​ផង សម្រាប់​ផ្ដល់​ជូន​ទៅ​អ្នក​គាំទ្រ​របស់​ពួក​គេ។