OPPO​ ​នៅ​កម្ពុជា​ហ៊ាន​ដល់​ម្លឹង​! ស្មា​ត​ហ្វូ​ន​ថ្មី​ត្រកូល ​F​ និង​ត្រកូល​ ​Reno​ ខ្លាំងប៉ុណ្ណា​ទៅ?

​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បាន​លើកឡើង​ពី​ ​OPPO​ ​Reno2​ ​និង​ ​Reno2F​ ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​​ក្រុមហ៊ុន​ ​OPPO​ ​ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​ចង់​ដឹង​ដល់ហើយ​ ​តើ​ស្មា​ត​ហ្វូ​ន​ទាំង​ពី​រម៉ូ​ឌែ​លនេះ​ ​មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ​​ទើប​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ចល័ត​មួយ​នេះ​​ហ៊ាន​ផ្តល់​រង្វាន់​ទូរសព្ទ​ដៃ​ជំនាន់​ថ្មី​ ​“​OPPO​ ​Reno2F​”​ ​ចំនួន ១០ គ្រឿង​​ដល់​អ្នកគាំទ្រ​ណា​​ដែល​បាន​ធ្វើការ​កក់​ទុកមុន​នូវ​ទូរសព្ទ​ ​OPPO​ ​Reno2​ ​Series​ ​ចាប់ពី​ថ្ងៃទី​ ​៧​ ​ដល់​ ​១៦​ ​តុលា​ ​២០១៩​ ​ដោយ​មិន​ចាំបាច់​ខ្វល់​ពី​តម្លៃ​​នៅ​តាម​បណ្តា​ហាង​លក់​ទូរសព្ទ​នានា​ទូទាំង​ប្រទេស​កម្ពុជា?​


ពាណិជ្ជកម្ម

Reno​ ​2​ ​និង​ ​Reno​ ​2F​

​វេ​ប​សាយ​ផ្លូវការ​របស់​ ​OPPO​ ​Global​ ​បាន​បង្ហាញថា​ ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno2​ ​និង​​ធុន​កណ្តាល​ ​OPPO​ ​Reno2F​ ​ទាំងពីរ​នេះ​បង្កប់​នូវ​សមាសភាព​សំ​ខាន់​ៗ​​ក្រោម​របកគំហើញ​នៃ​ការ​ច្នៃប្រឌិត​ ​និង​​បច្ចេកវិទ្យា​ចុងក្រោយ​​ដែល​ក្រុមហ៊ុន​ ​OPPO​ ​ចង់​ផ្តល់​នូវ​បទពិសោធន៍​ដែល​មិនធ្លាប់​មាន​ទេពី​មុន​មក​​ដល់​អ្នកប្រើ​ប្រាស់​ ​និង​អ្នកគាំទ្រ​របស់​ពួកគេ​ជុំវិញ​ពិភពលោក​ដូច​ខាងក្រោម​នេះ​៖

​OPPO​ ​Reno2​ ​ជាស្មា​ត​ហ្វូ​ន​ដែល​កើត​ចេញពី​កំ​ណែ​ទម្រង់​នៃ​ ​Reno​ ​ស៊េរី​មុន​បំពាក់​មក​នូវ​ការរចនា​ឡូយជាង​មុន​ ​ជាមួយនឹង​​ផ្ទៃ​រាបស្មើ​ ​មាន​អេក្រង់​ ​AMOLED​ ​លាត​ពេញ​ទំហំ​ ​៦.៥​ អ៊ីញ ​ភ្ជាប់​ជាមួយនឹង​កញ្ចក់​ ​E3 ការពារ​ចំណាំង​ពន្លឺ​ ​កាន់តែ​ភ្លឺ​​ច្បាស់​។​ ​វា​បាន​​បំពាក់​នូវ​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​កម្រិត​សុវត្ថិភាព​ពី​ ​TÜV​ ​Rheinland​ ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​អស់​កង្វល់​ជាមួយនឹង​បញ្ហា​ភ្នែក​ទោះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ពន្លឺ​តិច​ក្តី​។​