ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ Facebook ចាប់អនុវត្តបិទឲ្យលែងឃើញចំនួន Like ហើយ

គោលការណ៍​ថ្មី​របស់​ក្រុមហ៊ុន Facebook ថ្មីៗ​នេះ​បាន​ធ្វើ​ការ​បិទ​ចោល​ឲ្យ​លែង​ឃើញ​ចំនួន Like នៅ​លើ​ការ​បង្ហោះ (Post) ​សម្រាប់​គណនី​ក្នុង​ប្រទេស​មួយ​ចំនួន ដោយ​ឡែក​នៅ​ថ្ងៃ​ទី ១០ ​តុលា ការ​អនុវត្ត​សាកល្បង​ក៏​បាន​កើត​ឡើង​ដូច​គ្នា​សម្រាប់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​វៀតណាម។


ពាណិជ្ជកម្ម

មិន​ថា​តែ​ប្រភេទ Account និង Page ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​តេស្ត​សាកល្បង​ព្រម​គ្នា​ក្នុង​ប្រទេស​វៀតណាម។ ក្នុង​នោះ​មាន​តារា​ចម្រៀង​ល្បី​ក្នុង​ស្រុក​ដូច​ជា Chi Pu និង Son Tung ដែល​រមែង​បង្ហោះ​បាន​លើស ១០ ០០០ Likes ក៏​លែង​ឃើញ​តួ​លេខ​នេះ​ត​ទៅ​ទៀត ​រី​ឯ​ការ​បង្ហោះ​ខ្លះ​ក៏​បង្ហាញ​ត្រឹម​តែ​ចំនួន Comment និង Share តែ​ប៉ុណ្ណោះ។