Google កុង​ជាមួយ Apple ទៀត​! កុំព្យូទ័រ​យួរ​ដៃ​មួយនេះ រាងសឹង​តែ​ដូច MacBook

កម្មវិធីធំប្រចាំឆ្នាំរបស់ Google នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៩ ខាងមុខនេះ។ កម្មវិធីនេះដែរ ត្រូវ​បាន​គេដឹងថា ក្រុមហ៊ុននឹងប្រកាសចេញស្មាតហ្វូនជំនាន់ស្រឡាយ Pixel 4/4XL បង្ហាញបច្ចេកវិទ្យាលើ Software ថ្មី និងជាពិសេស Hardware ថ្មីដូចជា កុំព្យូទ័រថ្មីផងមានឈ្មោះថា Google Pixelbook Go។


ពាណិជ្ជកម្ម

Google Pixelbook Go

កុំព្យូទ័រយួរដៃស្រឡាយ Pixelbook ចេញកាលពីឆ្នាំ ២០១៧ បានផ្លាស់រូបរាងថ្មី។ ដោយ Pixelbook Go ដំណើការដោយ Chrome OS អាចនឹងបំពាក់ដោយអេក្រង់ ១៣,៣ អ៊ីញកម្រិតបង្ហាញរូបភាព 4K មានរន្ធ ២ សាកភ្លើង USB-C មានជម្រើសឈីប Intel Core m3(i5 និង i7) RAM 16GB/ ២៥៦GB។