ចិនពីរក្រុមវ៉ៃគ្នាយ៉ាងសាហាវដូចថតកុននៅម្តុំរង្វង់មូលតោពីរ

កាលពីពេលកន្លងទៅថ្មីៗនេះមានជនជាតិចិនពីរក្រុមបានបើកឆាកប្រយុទ្ធដាក់គ្នាដូចជាគ្មានខ្លាចក្រែងស្អីបន្តិចសោះ។

ពួកគេបានបានធ្វើអោយរបស់របរលក់ដូរដួលពេញផ្លូវ និងធ្វើអោយប្រជាពលរដ្ឋដែលរស់នៅជិតនោះតក់ស្លុតជាខ្លាំង។

ក្នុងហេតុការណ៍នេះបងប្អូនយើងក៏បានថតវីដេអូនិងសំណូមពរអោយខាងសមត្ថកិច្ចចាប់ពួកគាត់ទៅដាក់ទោសតាមច្បាប់។

អ្នកលេងហ្វេសប៊ុកម្នាក់បានបង្ហោះថា ’មានប្រជាពលរដ្ឋប្រាប់ថាមានករណីជនជាតិចិនមួយក្រុមវ៉ៃគ្នាយ៉ាងអាណាធិបតេយ្យនៅព្រឹកថ្ងៃទី១៦.១០.២០១៩ នៅជិតរង្វង់មូលតោពីរ ភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ”។កាលពីពេលកន្លងទៅនេះមានករណីជម្លោះដែលបង្ករដោយជនជាតិចិនជាច្រើនលើកច្រើនសារនៅក្នុងខេត្តព្រះសីហនុ។