ត្បិតតែកើតមកក្រីក្រតែចិត្តកតញ្ញូរបស់ប្អូនបានធ្វើគេរំភើបស្ទើរស្រក់ទឹកភ្នែក

ភ្នំពេញ >ក្រោយពីបានដឹងពីចិត្តកតញ្ញូរបស់ក្មេងៗប្រុសទាំងបីនាក់ដែលបានមកធ្វើការជាកម្មករសំណង់និងបានរ៉ៃលុយគ្នាដើម្បីផ្ញើរអោយគ្រួសារ ទាំងពួកគេស្ទើរតែមិនចេះអក្សរទាល់តែសោះ អ្នកលេងFaceBookបាននាំគ្នាចែករំលែកតៗគ្នា ថែមទាំងមានអ្នកចង់ជួយពួកគេផងដែរ។

នារីដ៏ស្អាតម្នាក់ឈ្មោះ Dana Tryដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្របានបង្ហោះក្នុងFacebookថាជីវិត​អើយ​ជីវិត​!មាន​​​អ្នក​ស្គាល់​​​ស្គាល់​ក្មេងៗ​នេះទេ ខ្ញុំ​ចង់​​​ជួយ​​​ផ្ញើ​​​លុយ​​​ទៅ​​​ឱ្យ​​​អ្នក​​​ផ្ទះ​​​គាត់១០០​ដុល្លារហើយ​ឱ្យ​​​ពួកគាត់១០០​ដុល្លារ​ទៀត​​​ចែកគ្នាគ្រាន់​​​បាន​​​ហូប​​​ឆ្ងាញ់និង​​​សម្រួល​​​ជីវិត​​​បាន​​​ខ្លះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាយុ​​​ប៉ុណ្ណឹងកំពុង​​​ពេញ​​​រៀន​​​ក្នុង​​​សាលាតែ​​​ធ្វើ​​​ម៉េច​​​បើ​​​ជីវិត​​​ប​ង្ខំ​​​ហើយគ្មាន​​​អ្នក​​​ណា​​​ចង់​​​ទេ​។ សូម្បី​​​លេខ​​​ក៏​​​មិន​​​ចេះ​​​សរសេរមិន​​​ដឹង​​​ថា​​​អនាគត​​​ទៅ​​​ជា​​​យ៉ាង​​​ណាតែ​​​សង្ឃឹម​​​ថា​​​ប្អូនៗ​​​មាន​​​ជីវិត​​​ប្រសើរ​​​ជាង​​​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​ខ្ញុំ​​​មិន​​​ដឹង​​​ថា​​​ពួក​​​គាត់​​​កំពុង​​​ធ្វើ​​​ការងារ​​​អី​​​ទេហើយ​​​ក៏​​​មិន​​​ដឹង​​​ស្ថានភាព​​​គ្រួសារ​​​គាត់​​​យ៉ាង​​​ណា​​​ទេតែ​​​ឃើញ​​​គាត់​​​ចូល​​​លុយ​​​គ្នា​​​បាន២៩​​ម៉ឺន​​​រៀល​​​ផ្ញើ​​​ទៅ​​​ផ្ទះមាន​​​ចិត្ត​​​កត​ញ្ញូ ចង់​​​ឱ្យ​​​ពួក​​​គាត់​​​បាន​​​សប្បាយ​​​ចិត្ត​​​ជាង​​​នេះចង់​​​ជួយ​​​ផ្ញើ​​​ថែម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំ​​​នឹក​​​ឃើញចង់​​​ស្រក់​​​ទឹក​​​ភ្នែកព្រោះ​​​ពេល​​​ដែល​​​លំបាក​​​មែន​​​ទែន លុយ​មួយ​ម៉ឺនមួយ​ម៉ឺនមាន​តម្លៃ​ខ្លាំងណាស់​។

ជីវិត​​​មនុស្ស​​​មិន​​​ដូច​​​គ្នា​​​ទេហើយ​​​ជីវិត​​​ក៏​​​ពោរពេញ​​​ដោយ​​​ការ​​​តស៊ូ​​​បែប​​​នេះ​។ បើ​​​ពួក​​​គាត់​​​នៅ​​​ជិត​​​ៗ​​​ព្រែក​​​ព្នៅចង់​​​ហៅ​​​មក​​​ជួបគ្រាន់​​​ដឹង​​​រឿង​​​ខ្លះ​!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវមួយនេះមុនដំបូងគឺម្ចាស់Facebookឈ្មោះ Ramorn Korb​ បាន​​​សរសេរ​​​ភ្ជាប់​​​ជា​​​មួយ​​​រូប​​​ភាព​​​មួយ​​​សន្លឹក​​​ថា​៖ គ្នា​​​អត់​​​ចេះ​​​សរសេ​​​រ​លេខ ក៏​​​ជួយ​​​សរសេរ​​​គ្នា​​​តិច​​​ទៅ​។ ​​បី​​​អ្នក​​​ចូល​​​លុយ​​​គ្នា​​​ផ្ញើ​​​ទៅ​​​ឱ្យ​​​អ្នកផ្ទះ​​ម្នាក់​​១១​​ម៉ឺន+ម្នាក់​​១០​​ម៉ឺន+ម្នាក់​​៨​​ម៉ឺន=២៩​​ម៉ឺន​​​រៀល​។១៤.១៥​​ឆ្នាំ​​​អស់ហើយ​​​មិន​​​ចេះ​​​សូម្បី​​​សរសេ​​​រ​លេខ​។ មើលទៅ​​​គ្នា​​​មិន​​​បាន​​​រៀន​​​តាំងពី​​​តូចចេញពីផ្ទះ​​​មក​​​ធ្វើការ​​​ធ្ងន់ៗ​​​ប្រឡាក់​​​ឱ្យ​​​ពេញ​ខ្លួន​” ។