ទីបំផុតប្អូនប្រុសដែលធាក់កង់លក់កញ្ឆែតទទួលបានជំនួយហើយ………

ភ្នំពេញ :កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩កន្លងទៅនេះ ក្មេងប្រុសដែលគេបង្ហោះក្នុងហ្វេសប៊ុកពេលគាត់ធាក់កង់លក់កញ្ឆែតតាមផ្លូវ ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រាប់អោយក្រុមការងារមនុស្សធម៌ចុះសួរសុខទុក្ខនិងនាំអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកដល់ផ្ទះជួលរបស់គ្រួសារប្អូនប្រុសដែលនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អំណោយរួមមាន ៖ អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេស ទឹកដោះគោ២កេសធំ ទឹកសុីអុីវ៣យួរ វិទ្យុ១គ្រឿង សំលៀកបំពាក់ កាតាប ប៊ិកសៀវភៅ ខ្មៅដៃ សម្ភារប្រើប្រាស់ប្រើក្នុងផ្ទះមួយចំនួនធំ និងថវិកាចំនួន ៥០ម៉ឺនរៀលជារៀងរាល់ខែ ។

ក្រុមការងារតំណាងឱ្យលោកជំទាវ ហ៊ុន ម៉ាណា ក៏បានទទួលការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឱ្យក្មួយៗ ចៅៗ ខិតខំរៀនសូត្រឱ្យបានពូកែ ចំណែកឯឪពុកម្តាយវិញត្រូវខិតខំផ្តល់ឱកាសឱ្យកូនបានទៅរៀនគ្រប់ៗគ្នា និងឈប់ឱ្យកូនដឹកបន្លែលក់ដូចមុនទៀត ដេីម្បីឱ្យកូនទាំង៤នាក់នេះមានឱកាសរៀនសូត្រឱ្យបានពេញលេញ៕

ប្រភព៖ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ និងការងារមនុស្សធម៌