បើចង់ទិញដីឡូត៍ឬផ្ទះយើងគួរដឹងរឿងទាំងនេះ…….

ការទិញលក់អចលនៈទ្រព្យបានរីកដុះដាលយ៉ាងផុសផុលចឹងហើយយើងគួរដឹងថាមានឯកសារអ្វីខ្លះទាក់ទងនឹងវិស័យនេះ?

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី​៣ ឧសភា ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើការ​ទិញ​លក់​ដី​ឡូត៍ និង​លំនៅ​ឋាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​អាច​ជៀង​វាង​ផុត​ពី​ហានិភ័យ​ជាយ​ថា ហេតុ​ដែល​បង្ក​ឡើង​ដោយ​ជនខិលខូច ពលរដ្ឋ​ត្រូវ​យល់​ដឹង​នូវ​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន ។ ក​-)​ព័ត៌មាន​សម្រាប់​ការ​ទិញ​ដី​ឡូត៍​៖១-)​ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ក្នុង​វិញ្ញ​បន​ប​ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​តើ​ជា​របស់​អ្នក​អភិវឌ្ឍ​គម្រោង​ពុះ​ដី​ឡូត៍​លក់​ឬ​ជា​របស់​អ្នក​ផ្សេង​) ២-) វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​មាន​ជាប់​បន្ទុក​ឬ​អត់​) ៣-) លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ ឬ​អង្គភាព​មាន​សមត្ថកិច្ច (​ដូច​មាន​ចែង​ក្នុង​ប្រកាស​លេខ​០៨៧ ដ​.​ន​.​ស​ប្រក​/​នី​ក​.​ចុះ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ ស្តី​ពី​ការ​អភិវឌ្ឍ​ដី​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​) ៤-) ឯកសារ​បង់ពន្ធ​អចលនវត្ថុ ៥-​បណ្ណ​បំបែក​ក្បាលដី​និង​៦-) ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់ ឬ​ទិញ ។ដោយឡែក (​ខ​-) ព័ត៌មាន​សម្រាប់​កាត​ទិញ​លំនៅ​ឋាន ៖ ១-) លិខិតអនុញ្ញាត​សាងសង់ (​ចេញ​ដោយ​ក្រសួង​ដែនដី​នគ​រូបី​យ​កម្ម និង​សំណង់​ឬ​សាលា​រាជធានី​ខេត្ត​) ២-)​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អ​ចនទ្រ​ព្យ (​មាន​ជាប់​បន្ទុក ឬ​អត់​) ៣-) អាជ្ញា​បណ្ណ​អភិវឌ្ឍ​លំនៅ​ឋាន (​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) ៤-)​ឯកសារ​បង់ពន្ធ​អចលនវត្ថុ ៥-) បណ្ណ​បំបែក​ក្បាលដី និង​៦-) ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់​-​ទិញ ៕