កុមារកម្ពុជាជាច្រើនដែលមានជីវិតដោយសារបុរសម្នាក់នេះ…….

ភ្នំពេញ៖ លោកវេជ្ជ​បណ្ឌិត​ Beat Richner បិតា​ស្ថាប​និកមន្ទីរ​ពេទ្យ​​គន្ធបុប្ផា គឺជាបុរសម្នាក់ ដែលបានចំណាយទាំងកំលាំងកាយ កំលាំងចិត្ត ស្មារតីលះបង់ ថវិការ ដើម្បីកុមារកម្ពុជា។ ក្រោយពីលោកបានលាចាកលោកទៅ កូនខ្មែរគ្រប់រូប មានតែធ្វើរូបសំណាក់របស់លោកទុក្ខសម្រាប់កូនខ្មែរ ជំនាន់ក្រោយបានឃើញ បានស្គាល់ នូវវរបុរសដ៏អស្ចារ្យ ដ៏អង់អាចម្នាក់នេះ ទុកក្នុងបេះដូង។ កូនខ្មែរគ្រប់រូប ពុំមានអ្វីមកសងគុណ នូវមហាទិគុណរបស់លោក ដែលធ្វើចំពោះកូនខ្មែរ ដោយគ្មានការទាមទារអ្វី លះបង់ទាំងឈា មស្រស់របស់លោកដើម្បីកូនខ្មែរ។ ស្មារតីលះបង់ ការតាំងចិត្តយ៉ាងមុតមាំ និងភាពអស្ចារ្យមួយនេះ បានដក់ជាប់នៅក្នុងបេះដូងកូនខ្មែរ ជាប់ជានិច្ចតទៅ។

បើតាមអ្នកលេងfacebookម្នាក់ ដែលមានឈ្មោះថា ព្រះខេមរញាណ ភី យ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា “នរណា​ៗក៏គោរពស្រលាញ់លោកដែរ​ Dr. Beat Richner ក្នុងសាលារចនា ១៨.១០.២០១៩ នឹកគាត់ និងគោរពនូវសេចក្តីស្រលាញ់លៈបង់ចំពោះកុមារ និងប្រជាពលរដ្ឋកម្ពុជា លោកជាវីរជនក្នុងដូងចិត្តកុមារកម្ពុជា💐💐💐❤️❤️❤️🙏🙏🙏”៕

ប្រភព ៖ ព្រះខេមរញាណ ភី យ៉ា