អ្នកនាងទូចស្រីល័ក្ខសម្រេចចិត្ត កាត់សក់ខ្លី “មេម៉ាយមានអីមិនល្អ”

មហាជនធ្លាប់ស្គាល់ច្បាស់មកហើយម្ចាស់បទ “សុភមង្គលមិនមែនឋិតលើលុយតែមួយមុខ” ដែលទទួលការគាំទ្រយ៉ាងគគ្រឹកគគ្រេង មិនត្រឹមតែប៉ុណ្ណោះ អ្នកនាងទូចស្រីល័ក្ខក៏ជាតារាសម្តែងជើងខ្លាំងមួយរូបផងដែរ ដែលមហាជនបានទទួលស្គាល់។ ទាក់ទងបញ្ហាកាត់សក់ខ្លីដូចប្រុសនេះ ធ្វើអោយមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកនាងបានពន្លយពាក្យមួយថា “មេម៉ាយមានអីមិនល្អ” មិនដឹងថាអ្នកនាងមានបញ្ហាអ្វីក្នុងគ្រួសារឬយ៉ាងនោះទេ ទើបអ្នកនាងបង្ហោះសារបែបនេះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់អ្នកនាង។

ការពិតយ៉ាងណានៅមិនទាន់អាចស្រាយបំភ្លឺបាននៅឡើយទេ ខាងសារពត៌មានសួស្តីយើងខ្ញុំនឹងព្យាយាមទាក់ទងទៅអ្នកនាងផ្ទាល់ដើម្បីសុំការបំភ្លឺនៅចម្ងល់នេះដល់មហាជនបានជ្រាប។